Games

Sports

Friday, November 11, 2016

តារា Facebook ល្បីឈ្មោះ ស៊ុន កណ្ណិកា ភ្ជាប់ពាក្យហើយកាលពីព្រឹកមិញនេះ

តារា Facebook វ័យក្មេងរូបស្រស់ល្បីឈ្មោះ កញ្ញា ស៊ុន កណ្ណិកា បានភ្ជាប់ពាក្យហើយកាលពីព្រឹកមិញនេះ ដោយគូដណ្តឹងរបស់នាង មានឈ្មោះថា អេង គឹមហៃ។ កញ្ញា ស៊ុន កណ្ណិកា គឺជាតារា Facebook វ័យក្មេង និងជាអ្នកជំនួញដ៍ជោគជ័យម្នាក់ដែលមានវ័យមិនទាន់នឹង ២៥ ឆ្នាំផង ប៉ុន្តែនាងមានហាងប្រចាំខ្លួន ដែលជាកំលាំងញើសឈាមរបស់ខ្លួន។ ម្នាក់ៗតែលួចសរសើរថា ស៊ុន កណ្ណិកា គឺជាក្មេងស្រីម្នាក់ដែលឆ្លាត ស្រស់ស្អាត វ័យក្មេង និងមានភាពស្វាហាប់ក្នុងការរកស៊ី ប៉ុន្តែអ្នកដែលលួចស្រលាញ់នាង អាចនឹងខូចចិត្តនៅថ្ងៃនេះ ព្រោះនាងបានភ្ជាប់ពាក្យហើយ៕
















ប្រភព ៖ komsan.khmer-note.com

Wednesday, November 9, 2016

សូមកុំខ្មាស់អៀន ក្នុងការ Share សារនេះ៖ក្មេងស្រី 56 នាក់បានស្លាប់ដោយសារតែការប្រើWisper, stayfree

 ការប្រើសំឡី១បន្ទះគត់ពេញ១ថ្ងៃ ពិតជាគ្រោះថ្នាក់ណាស់ ដោយសារតែសារធាតុគីមីត្រូវបានគេប្រើនៅក្នុង Ultra Napkins នោះ បម្លែងសារធាតុរាវ(ឈាម)ឲ្យក្លាយជាទឹកខាប់ៗ ហើយដែលបណ្តាលឱ្យមានជំងឺមហារីកនៅក្នុងប្លោកនោម និងស្បូន។ ដូច្នេះសូមបងប្អូនស្រីៗព្យាយាមប្រើបន្ទះសំឡីអនាម័យដែលធ្វើពី កប្បាសច្រើនពេក ប្រសិនបើប្រើច្រើនជាប្រចាំ ខានមិនបានត្រូវប្រើ, សូមផ្លាស់ប្តូរឲ្យបានញឹកញ៉ាប់ យ៉ាងហោចណាស់រាល់5ម៉ោងម្ដង ព្រោះថាប្រសិនបើប្រើយូរពេក និងទុកយូរពេកឈាមក្លាយជាពណ៌បៃតង និងមានកើតជាជាផ្សិតនៅក្នុងបាននៅខាងក្នុងស្បូន និងរាងកាយ។
សូមកុំខ្មាស់អៀន ក្នុងការ Share សារនេះទៅកុមារីទាំងអស់ និងសូម្បីតែក្មេងប្រុស ដើម្បី ពួកគេអាចចែករំលែកជាមួយនឹងប្រពន្ធ, មិត្តភក្តិ បានដឹងដែរ។

សូមមានសុវត្ថិភាព មានសុខភាពល្អ និងសេចក្ដីសុខ

ប្រភព ៖ khmerpowers.com

ចាប់បានក្រពើយក្សមួយក្បាល ផ្អើលអស់អ្នកភូមិ តែចុងក្រោយត្រូវព្រលែងចូលទន្លេរវិញ (មានវីដេអូ)

មន្រ្តីនាយកដ្ឋានសត្វព្រៃស្រីលង្កាបានជួយសង្គ្រោះសត្វក្រពើមួយក្បាល ដោយបានព្រលែងវាចូលទៅក្នុងព្រៃវិញបន្ទាប់ពី មានគេប្រទះឃើញវាបានជាប់គាំងនៅក្នុងប្រឡាយមួយកន្លែងក្នុងខណៈពេលដែលបានកំពុងតែស្វែងរកអាហារ។
 សត្វល្មូនយក្សមួយនេះដែលបានរកឃើញនៅក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ Matara ដែលគេប៉ាន់ស្មានថាអាចមានទម្ងន់ជិតមួយតោម ដែលមានប្រវែងជាង 5 ម៉ែត្រ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៏។

«យើងបានរកឃើញសត្វក្រពើរមួយក្បាលទៀតដែលមានទំហំស្រដៀងគ្នានេះដែរ ដែលវាមានអាយុបួនប្រាំខែ ហើយក៏បានលែងវាវិញចូលទៅក្នុងទន្លេរ  Polathumodrara » នេះជាសម្តីរបស់លោក Uppala Jayatissa ដែលជាមន្ត្រីបរិស្ថានម្នាក់។

តោះទៅមើលសកម្មភាពព្រលែងសត្វក្រពើរចូលក្នងទឹកវិញតើទៅជាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖


ប្រភព ៖ khmerwonder

អ្នកមានបញ្ហាក្រលៀន កុំបារម្មណ៏ សុំព្យាយាម..

» កន្ទួតព្រៃ ជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើសម្បូរវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដងការពារការកើតជាតិពុលក្នុងថ្លើម មហារីកថ្លើម និងក្រលៀន

#កន្ទួតព្រៃមានគុណសម្បត្តិ៖
– កន្ទួតព្រៃ សម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោម ដល់ទៅ ១៦០ដង ជួយការពារការឆ្លងមេរោគថ្លើមកន្ទួតព្រៃ ហើយទោះបីធ្វើឱ្យស្ងួត ឬក្លាស្សេទឹកកកយូរប៉ុន្មាន ក៏មិនបាត់បង់វីតាមីន C ដែរ វាជាអធិរាជពិតប្រាកដនៃពពួកផ្លែឈើ។
– កន្ទួតព្រៃអាច ការពារការកើតជាតិពុលក្នុងថ្លើម និងទប់ស្កាត់ការកើតរោគមហារីកថ្លើម។ អ្នកគ្រាន់តែដាំកន្ទួតព្រៃ មកផឹកដូចទឹកផ្លែឈើទូទៅ ឬហូបផ្លែវាឲ្យបានញឹកញាប់ជាការស្រេច។

– បំប៉នស្បែកឲ្យសខ្ចី , រក្សាមុខខ្មៅជាំ (យកទឹកពីផ្លែលាប) និងឲ្យស្បែកនៅក្មេងជាងវ័យ ពន្យឺតសភាពចាស់ជ្រីវជ្រួញ ។
– បំប៉នសរសៃសក់ឲ្យរឹងមាំនិងការពារមិនឲ្យឆាប់ស្កូវ។
– បំប៉នភ្នែក , សរសៃប្រសាទ បំប៉នខួរក្បាល , ពង្រឹងប្រពន្ធ័ការពារឲ្យរឹងមាំ
– ប្រឆាំងរ៉ាឌីកាល់សេរី ,ការពារនិងរក្សាជំងឺមហារីក
– កែផ្តាសាយ , ក្អក , រំលាយស្លេស្ម , ដោយយកផ្លែ ប្រមាណ៣០គ្រាប់ច្របាច់យកទឹកឬ យកទៅស្ងោរទាំងផ្លែយកទឹកពិសា។
– បញ្ចុះសារធាតុខ្លាញ់ ជាតិស្ករក្នុងឈាម, ការពារ និងជួយដល់អ្នកជំងឺទឹកនោមផ្អែម
– ជួយសម្រកទម្ងន់ (ទឹកផ្លែកន្ទួតព្រៃ)
– ជួយអ្នកជំងឺ សម្ពាធឈាមខ្ពស់
– ជំងឺ ដំបៅក្រពះ , ជួយបំប៉នថ្លើម និងក្រលៀន …។ល។
កន្ទួតព្រៃ ជាឱសថដ៏សក្តិសិទ្ធ៕


– កន្ទួតព្រៃស្រស់ ត្រូវបានគេប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែងប្លោកនោម) សួត និង ភ្នែក។
– ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោកនោម) ព្យាបាលនោមក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុងករណីប្រកាំង (ឈឺក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែ មានសកម្មភាពកាត់ស្លេស, បង្កើន ទឹកនោម, បំបាត់រាក, បន្ថយកំដៅ។
– ផ្លែក៏ជាថ្នាំ ដើរខ្យល់ និងធ្វើឱ្យអាហារងាយរលាយ។



ប្រភព ៖ khmerscoop.com

រកបានហើយ ជួយ Share បន្តផង ដើម្បីបានសក់ស្អាតទាំងអស់គ្នា! វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់

រកបានហើយ  ជួយ share បន្តផងដើម្បីបានសក់ស្អាតទាំងអស់គ្នា វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់

ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឲ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ?
នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍
សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖
១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ
២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ
៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់


វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់
*ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍
*អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច
*អនុវត្តបែបនេះឲ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន
ចំណាំ
-ពងមាន់យកតែពងក្រហមខាងក្នុងបានហើយ (ពងសក៏មានគុណប្រយោជន៍ដែរប៉ុន្តែវាធ្វើអោយមានក្លិនឆ្អាបជាប់សក់)
-បើសក់វែងប្រហែលសក់របស់ខ្ញុំត្រូវប្រើពងមាន់៣គ្រាប់
-សម្រាប់សក់មនុស្សប្រុសប្រើក្រូចឆ្មារតែមួយចំហៀងបានហើយ។ បរិមាណក្រូចឆ្មារត្រូវប្រែប្រួលទៅតាមចំនួនពងមាន់
-ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា (បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ
-បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់សក់ ដូចជាDove ឬ Sunsilk ជាការស្រេច
– ចំពោះអ្នកដែលមានបញ្ហាសក់ឡើងប្រេងធ្ងន់ធ្ងរឬស្បែកក្បាលខូច
ធ្ងន់ធ្ងរគួរជៀសវាងកុំប្រើអី ខ្លាចវាមានប្រតិកម្មព្រោះយើងអប់ជាមួយ
ប្រេងហើយទុកយូរ។ សម្រាប់អ្នកសក់ឡើងប្រេងតិចៗស្រាប់ហើយគួរកាត់បន្ថយបរិមាណប្រេងអូលីវ។
ថ្ងៃសម្រាកចុងសប្ដាហ៍បើទំនេរអាចសាកល្បងបាន វាចំណាយលុយតិចហើយទទួលបានគុណប្រយោជន៍ខ្ពស់ គ្រាន់បើជាងផលិតផលតាមទីផ្សាមួយចំនួនចំណាយលុយច្រើនហើយសក់កាន់តែដុនដាបទៅ
នេះជាវិធីដែលក្មួយស្រី Roth អនុវត្តបានផលពិតៗ

ផ្តល់សិទ្ធិដោយ៖ អ៊ាង សុផល្លែត Sophalleth






ប្រភព ៖ komsan.khmer-note.com

ដេវីត ត្រូវគេមើលងាយ កាលខ្លួនក្រ សុទ្ធតែថា«អាតិរច្ឆាន»

ភ្នំពេញ៖ តារាចម្រៀង Original Song ម្ចាស់បទ «រាំញីកែងជើង» ដ៏ល្បីល្បាញ កាលពីឆ្នាំ២០១៥ កន្លងទៅ លោក ងួន ចាន់ដេវីត ឬដែលមានឈ្មោះនៅក្នុងសង្គមសិល្បៈថា ជី ដេវីត (G-devith) បច្ចុប្បន្នយើងសង្កេតឃើញថា លោកកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យទូទាំងប្រទេស ជាពិសេសបទចម្រៀងដែលជី ដេវីត ផលិតឡើងសុទ្ធសឹងតែជាបទថ្មី ញាក់កន្រ្តាក់អារម្មណ៍។

ចាប់តាំងពីបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀង លោក ជី ដេវីត ក៏ត្រូវបានអ្នកគាំទ្រស្គាល់ថា គឺដៃគូច្រៀងដ៏សាកសម ជាមួយនឹងតារាចម្រៀងស្រី ជើងចាស់មានបទពិសោធន៍ច្រើនឆ្នាំ គឺអ្នកនាង ពេជ្រ សោភា និងថែមទាំងមាន ការបង្ហើបឱ្យដឹងទៀតផងដែរតាមរយៈ បទចម្រៀងដែល ជី ដេវីត និពន្ធផ្ទាល់មានចំណងជើងថា «ជីវិតខ្ញុំ» គឺបានរំឭកទៅដល់អ្នកនាងពេជ្រ សោភាថា គឺជាម្ចាស់ក្សត្រីគ្រាប់ពេជ្រតន្រ្តី មកជួយស្រោចស្រង់ជីវិត របស់លោកឱ្យចូលសិល្បៈតន្រ្តីរហូតមកដល់សព្វថ្ងៃ។
ស្របជាមួយគ្នានេះដែរ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ជី ដេវីត ថ្មីៗនេះ ក៏បានផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករំឭកទៅដល់អតីតកាលដ៏កម្សត់ជូរចត់របស់ខ្លួន មុនចូលសិល្បៈថា «កាលពីមុនគ្មានញាតិមិត្តណាគេចង់រាប់អាន ព្រោះតែគ្រួសារខ្ញុំក្រគេគិតមិនល្អ គេដៀលសុទ្ធតែអាតិរច្ឆាន គេប្រដៅកូនគេថាកូនកុំធ្វើតម្រាប់តាមវា ចាស់ទៅហ្អែងហ្នឹងរស់វេទនា បើហ្អែងនៅរឹងចង់សេពគប់វា.......Nothing impossible Never lose hope»។

ពាក្យប៉ុន្មានឃ្លាខាងលើនេះ បានបង្ហាញភ្ជាប់មកជាមួយនឹងរូបថតមួយសន្លឹកបង្ហាញពីនាឡិកា ចិញ្ចៀនយ៉ាងច្រើននៅលើដៃ របស់លោកផ្ទាល់ ដែលនេះគឺអាចឱ្យដឹងបានថា ជីវិតលោកបច្ចុប្បន្នមិនដូចពីពេលមុនទៀតទេ បើប្រៀបធៀបគ្នាគឺខុសឆ្ងាយដូចមេឃហើយ និងដី។ ជាការពិតគេថា មនុស្សកុំឱ្យមើលងាយមនុស្ស ជួនកាលពាក្យជេរប្រមាថរបស់អ្នកដទៃគឺជាឱសថទិព្វ សម្រាប់ធ្វើឱ្យដំណើរជីវិតមានភាពផ្លាស់ប្តូរក្នុងមួយពព្រិចភ្នែក ដោយនឹកស្មានមិនដល់៕








ប្រភព ៖ khmerload.com

តារាល្បីៗជាច្រើន ចូលរួមមង្គលការ ម្ចាស់បទ «មិនបានត្រៀមចិត្ត» កាលពីយប់មិញ

ភ្នំពេញ៖ មង្គលការរបស់ អតីតតារាចម្រៀងប្រុស គង់ សង្វារដានី កាលពីយប់មិញ បានប្រកបទៅដោយភាពរលូន នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ អាគារE។

តារាសិល្បៈជាច្រើន បាននាំគ្នាចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពិធីទាំងមូល កាន់តែអធិកអធមយ៉ាងខ្លាំង។ ក្នុងនោះ គេសង្កេតឃើញ មានតារាប្រុស ស្រីល្បីៗ ដូចជា កញ្ញា អាវីហ្សា កញ្ញា ឌួង ហ្សូរីដា អ្នកនាង ទូច ស្រីល័ក្ខ លោក ប៉ែន ចំរ៉ុង លោក អែនឌី លោក អេឡិច ចិត្រា និងតារាជាច្រើនដួងទៀត។
មិនតែប៉ុណ្ណោះ អ្នកនាង គង់សុជាតិ និង លោក ជា វិបុល ក៏បានធ្វើជាពិធីករ និងពិធីការនី ក្នុងថ្ងៃមង្គលការប្អួនប្រុសថែមទៀតផង៕

តោះមើល ទិដ្ឋភាពទាំងមូល ក្នុងពិធីរៀបការរបស់ ម្ចាស់បទចម្រៀង«មិនបានត្រៀមចិត្ត» ទាំងអស់គ្នា៖











ប្រភព ៖ khmerload.com